Thursday, June 20, 2013

នាង ​Rachel Hyndman ​​និស្សិត​សាកលវិទ្យាល័យ​មួយ​មក​ពី​ទីក្រុង Glasgow ប្រទេស​អង់គ្លេស​បាន​ឲ្យ​ដឹង​ថា កុំព្យូទ័រ​របស់​​នាង​ត្រូវ​​​​ Hacker ចូល​វាយ​​លុក​និង​ទាញ​យក​​រូបថត​អាក្រាត​របស់​នាង​​​នៅ​ពេល​ដែល​នាង​កំពុង​ងូតទឹក។
នាង​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​​បើក ​Webcam ​ទស្សនា​បទចម្រៀង​​ក្នុង​កុំព្យូទ័រ​យូរ​ដៃ​របស់​នាង​ ស្រប​ពេល​ដែល​នាង​កំពុង​តែ​ងូតទឹក​នោះ ស្រាប់​តែ Webcam មាន​បញ្ហា​តែម្ដង។ ក្រោយ​​មក​ទើប​នាង​ដឹង​ថា ក្រុម ​Hacker បាន​លួចចូល​ប្រើប្រាស់ Account របស់​នាង​ដោយ​ប្រើ​កម្មវិធី​មេរោគ​ម្យ៉ាង ដែល​គេ​ឲ្យ​ឈ្មោះ​ថា “Ratting”  ហើយ​នៅ​ពេល​នេះ​ Hacker បាន​ចូល​​លួច​យក​រូបភាព​​របស់​នាង​​ទាំងអស់។
​កាសែត​ The Sun បាន​ឲ្យ​ដឹង​ថា ជានិច្ចកាល​Hacker អាច​​​ចូល​ទៅ​វាយ​លុក​ Account ផ្ទាល់​ខ្លួន​របស់​អ្នកប្រើប្រាស់​តាមរយៈ​កម្មវិធី​មួយ​​ឲ្យ​ឈ្មោះ​ថា “Remote Administration Toll( RAT)” ដើម្បី​បន្លំ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ទាំងអស់​​ចូល​ទៅ ​Download ឯកសារ​ទាំង​នោះ ហើយ​វា​ជា​រឿង​គ្រោះ​ថ្នាក់​បំផុត​ ប្រសិន​បើ​អ្នក​ប្រើប្រាស់​បាន​ Download ឯកសារ​ដែល​បាន​ផ្ដល់​ឲ្យ​ពី​ Hacker  នៅ​ពេល​នោះ៕​​​​​​
អត្ថបទ៖ ណារិន
ប្រភព៖ sammyboy

0 comments:

Post a Comment