ឮតែ Touchscreen ប្រាកដជាប្រិយមិត្តបានដឹងភ្លាមរួចទៅហើយថា មានន័យដូចម្ដេច។ វាជាបច្ចេកវិទ្យាអេឡិចត្រូនិកដែលអាចបង្ហាញ និងបញ្ជាកម្មវិធីដោយប្រើម្រាមដៃប៉ះទៅលើផ្ទាំងអេក្រង់ផ្ទាល់តែម្ដង។ ចុះចំណែក Multi-touch វិញតើវាមានន័យដូចម្ដេច?


Multi-touch គឺសំដៅទៅលើឧបករណ៍ទាំងឡាយណាដែលមានសមត្ថភាពអាចឱ្យ user ដំណើរការនូវជម្រើស Option ផ្សេងៗគ្នាដោយការចុច touch លើកញ្ចក់អេក្រង់ក្នុងទិសដៅផ្សេងគ្នាចាប់ពី ២ចំណុចឡើងទៅនៅពេលដំណាលគ្នាបាន។ ជាការចាំបាច់ដែរក្នុងការប្រើ Multi-touch ជាក់ស្ដែង ការប្រើមុខងារ pinch to zoom ដើម្បីពង្រីកពង្រួមអ្វីមួយអាចប្រព្រឹត្តិទៅបានដោយប្រើ touch ២ចំណុចដំណាលគ្នា។ Multi-touch ដំណើរការបានអាស្រ័យលើកត្តា ២ យ៉ាងមិនអាចខ្វះបានគឺ Hardware និង Software។
សព្វថ្ងៃគេឃើញភាគច្រើនមាននៅលើ Smartphone, Tablet, Laptop, touchtable, និង Wall Multi-touch ជាដើម។ ខាងក្រោមនេះ ជាផលិតផលដំបូងគេរបស់ក្រុមហ៊ុនល្បីមួយចំនួនដែលបានបំពាក់បច្ចេកវិទ្យា multi-touch៖
- - DiamondTouch៖ ជាតុ touchscreen របស់ក្រុមហ៊ុន Mitsubishi បង្កើតឡើងនៅឆ្នាំ២០០១
- - iPhone៖ ជា Smartphone របស់ Apple ដែលផលិតនៅឆ្នាំ២០០៧
- - PixelSense ដែលពីមុនហៅថា Surface របស់ Microsoft បង្កើតនៅឆ្នាំ២០០៧
- - Open Source system CUBIT (multi-touch) របស់ Nortd Labs បង្កើតនៅឆ្នាំ២០០៧
- - ELAN eFinger
Multi-touch ក៏ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនលើលោក មិនថាផលិត Smart Device ឬកុំព្យូទ័រទេ គឺសុទ្ធតែបានជ្រើសរើសយកបច្ចេកវិទ្យាអេឡិចត្រូនិកនេះមកបំពាក់នៅលើឧបករណ៍រៀងៗខ្លួន។ ខាងក្រោមនេះ ជា Device មួយចំនួនដែលបានប្រើ Multi-touch៖
- Multi-touch Overlay៖ ជាប្រភេទឧបករណ៍សំប៉ែតមានកម្រាស់ស្ដើងរាបស្មើ ដែលអាចដាក់គ្របលើឧបករណ៍ផ្សេងៗដើម្បីឱ្យមានសមត្ថភាពអាច touch លើ screen បាន។ វាអាចដំណើរការបាននៅលើប្រព័ន្ធប្រតិបត្តិការជំនាន់Windows XP ឡើងទៅ និង Mac OS X។
- Multi-touch Tablet

- Multi-touch Smartphone

- Wall Multi-touch

ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ
RSS Feed
Twitter
6:38 PM
Sok Chenda
0 comments:
Post a Comment