Touchscreen ជាអ្វី? Touchscreen គឺជាបច្ចេកវិទ្យាអេឡិចត្រូនិក ដែលអាចបង្ហាញនិងបញ្ជាកម្មវិធីដោយប្រើម្រាមដៃនៅលើផ្ទាំងអេក្រង់ផ្ទាល់តែម្ដង។ Touchscreen មានលក្ខណៈពិសេសពីរយ៉ាងគឺអាចបញ្ជាកម្មវិធីបានយ៉ាងងាយដោយមិនចាំបាច់ទាមទារ Cursor មានភ្ជាប់ mouse ឬ touchpad ចង្អុលបញ្ជានោះទេ និងទីពីរវាមិនត្រូវការ device អន្តរការីបន្ថែមទៀតទេមានន័យថាមិនចាំបាច់ភ្ជាប់ជាមួយនឹងកុំព្យូទ័រទៀតឡើយ។

Touchscreen ត្រូវបានគេប្រើប្រាស់ច្រើនក្នុង Personal Digital Assistant(PDA) ឧបករណ៍ Satellite Navigation ទូរស័ព្ទចល័ត និងវីដេអូហ្គេមជាដើម។
ប្រវត្តិ

នៅឆ្នាំ 1971 លោកបណ្ឌិត Sam Hurst សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Kentucky និងជាស្ថាបនិកក្រុមហ៊ុន Elographics បច្ចុប្បន្នដូរមកជា EloTouchSystems បានរកឃើញបច្ចេកវិទ្យានេះដំបូងដែលគាត់ដាក់ឈ្មោះឲ្យថា Touch Sensor ។ Touch Sensor មិនដូច Touchscreen បច្ចុប្បន្នទេគឺនៅមានពណ៌ស្រអាប់នៅឡើយ។
រហូតដល់ឆ្នាំ១៩៧៤ Sam Hurst បានរកឃើញបច្ចេកទេសថ្មីដោយបានកែច្នៃកញ្ចក់របស់វាមានលក្ខណៈច្បាស់ និងថ្លាជាងមុន។ នៅឆ្នាំ១៩៧៧ ក្រុមហ៊ុនរបស់គាត់អាចរកឃើញបច្ចេកវិទ្យាថ្មីមួយទៀតមានឈ្មោះថា 5-wire resistive ដែលជាបច្ចេកវិទ្យាចុងក្រោយហើយត្រូវបានគេនិយមប្រើប្រាស់នៅពេលបច្ចុប្បន្ន។
នៅឆ្នាំ១៩៨៣ កុំព្យូទ័រម៉ាក HP-150 ត្រូវបានគេបំពាក់បច្ចេកវិទ្យានេះដំបូងបំផុតជាមួយនឹងអេក្រង់ទំហំ 9អ៊ីញ ភ្ជាប់ជាមួយ Cathode Ray Tube។
នៅឆ្នាំ១៩៩៦ Smartphone ដំបូងរបស់ IBM ម៉ាកSimonត្រូវបានគេបំពាក់ដោយបច្ចេកវិទ្យានេះដំបូង។ បន្ទាប់មកមានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យា Touchscreen ជាបន្ដបន្ទាប់ដូចជា Palmឆ្នាំ១៩៩៦Microsoftឆ្នាំ២០០០ Nokiaឆ្នាំ២០០៤ និង Appleឆ្នាំ២០០៧។

ប្រភេទ Touchscreen

១. Resistive Touchscreen: គឺជាបច្ចេកវិទ្យាដំបូងរបស់លោកបណ្ឌិត Sam Hurst។ វាមានច្រើនស្រទាប់ និងបែងចែកជាច្រើនប្រភេទគឺ Cathode Ray Tube (screen base), Glass Panel, Resistive Coating, Seperator Dot និង Cover Sheet។ Resistive អាចបញ្ជាបានតាមរយៈសំពាធនៃការប៉ះដោយចុងម្រាមដៃ និងក្រចកដៃ។ បច្ចុប្បន្ននេះ Touchscreen ប្រភេទមួយនេះទទួលបានការពេញនិយមបំផុត ដោយសារតែភាពងាយស្រួល រឹងមាំ និងសមត្ថភាពដ៏អស្ចារ្យរបស់វា។
២. Capacitive Touchscreen: មានអ៊ីសូឡង់នៅផ្នែកខាងក្នុងជាកញ្ចក់កែវ ប្រើភ្ជាប់ជាមួយនឹងកុងឌុចទ័រប្រភេទ Indium Tin Oxide(ITO)។ ប្រភេទនេះក៏ទទួលបានការពេញនិយមគួរសមដែរសម្រាប់ម៉ូដែល Smartphone មួយចំនួន។
បើប្រភេទកញ្ចក់Touchscreen នេះមានប្រជាប្រិយភាពដូចគ្នាតើមួយណាល្អជាងទៅ? មិនខុសទេគឺ Resistive Touchscreen ព្រោះថា Touchscreen ប្រភេទនេះ ទាល់តែទូរស័ព្ទស៊េរីខ្ពស់ៗទើបមានវត្តមាន៕
ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ
RSS Feed
Twitter
6:44 PM
Sok Chenda
0 comments:
Post a Comment