សាលាដុន បូស្គូ ដែលជាសាលាបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសស្វែងរកសិស្សក្រីក្រ ដើម្បីទទួលបានឱកាសសិក្សាជំនាញបច្ចេកទេសដោយឥតគិតថ្លៃរយៈពេល ២ ឆ្នាំ។
សិស្សនិស្សិតដែលនឹងទទួលបានឱកាសសិក្សានេះ ត្រូវការឆ្លងកាត់ការធ្វើតេស្តប្រឡង និងជាសិស្សក្រីក្រពិតប្រាកដ ហើយដែលពួកគេចាប់អារម្មណ៍និងចង់សិក្សាមុខជំនាញបច្ចេកទេស។សាលាបានចាប់ទទួលពាក្យពីសិស្សក្រីក្រមួយចំនួនហើយដែលចាប់អារម្មណ៍លើមុខជំនាញបច្ចេកទេស សម្រាប់ការសិក្សារយៈពេលពីរឆ្នាំដោយឥតគិតថ្លៃ។“យើងចាប់ទទួលពាក្យតាំងពីថ្ងៃទី ១២ ខែសីហា ហើយកាលបរិច្ឆេទឈប់ទទួលពាក្យគឺនៅថ្ងៃ ១៩ សីហា ខណៈដែលកាលបរិច្ឆេទប្រឡងនឹងចាប់ផ្តើមធ្វើនៅព្រឹកថ្ងៃ ២០ សីហាខាងមុខ”។សិស្សដែលចង់ទទួលបានឱកាសសិក្សានេះ យ៉ាងហោចណាស់ក៏ត្រូវបញ្ចប់ត្រឹមថ្នាក់ទី ៩ ឡើងទៅនោះដែរ។ការផ្តល់ការសិក្សាដោយឥតគិតថ្លៃនេះ គឺដើម្បីជួយសម្រួលដល់សិស្សក្រីក្រមួយចំនួនដែលខ្វះថវិកា អាចស្វែងរកជំនាញមួយពិតប្រាកដដើម្បីធ្វើជាទុនក្នុងការប្រកបមុខរបរ និងកសាងជីវភាពនៅពេលអនាគត។ ម្យ៉ាងវិញទៀត នេះក៏ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស ខណៈតម្រូវការផ្នែកបច្ចេកទេសក៏កំពុងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។មុខជំនាញបច្ចេកទេសជាច្រើនដែលសាលាដុន បូស្កូ កំពុងទទួលបណ្តុះបណ្តាលដល់និស្សិតក្រីក្រកម្ពុជាក្នុងនោះមានដូចជា ជំនាញ អគ្គិសនី, ជួសជុលរថយន្ត, និងកុំព្យូទ័រជាដើម។សម្រាប់ឆ្នាំថ្មីនេះ សាលានឹងផ្តល់ឪកាសដល់និស្សិតក្រីក្រដែលអាចមានចំនួនចន្លោះពី ៣០ ទៅ ៦០ នាក់ សម្រាប់ការសិក្សារយៈពេលពីរឆ្នាំ។ សាលា ក៏អាចការផ្តល់ជូនការស្នាក់នៅបន្ថែមទៀត អាស្រ័យតាមការពិនិត្យលើស្ថានភាពជាក់ស្តែងរបស់សិស្ស។សាលាបច្ចេកទេស ដុនបូស្គូប៉ោយប៉ែត ស្ថិតនៅភូមិ មិត្តិភាព សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
ដោយ៖ ខ្មែអាយធី
ប្រភព៖ អនាគតកូនខ្មែរ
RSS Feed
Twitter
9:28 PM
Sok Chenda
0 comments:
Post a Comment