Monday, November 11, 2013

កន្លង​ទៅ​នេះ ប្រិយមិត្ត អាឡប់ ធ្លាប់​ទទួល​បាន​ចំណេះដឹងយ៉ាង​ច្រើន​ ក្នុង​ការ​បង្ហាញ​គន្លឹះ​ខ្លីៗ​ជុំវិញ​ការ​ប្រើប្រាស់​គ្រឿង​បច្ចេកវិទ្យា​។ ឥឡូវ​នេះ អាឡប់ មាន​គន្លឹះ​ខ្លី​ថ្មី​មួយ​ទៀត សម្រាប់​បង្ហាញ​ដល់​ប្រិយមិត្ត​ និង​មិត្ត​អ្នក​អាន​គឺ​វិធី​ក្នុង​ការ​​ចែក Drive លើ​កុំព្យូទ័រ ​ដោយ​មិន​ចាំបាច់​ដំឡើង Windows ជា​ថ្មី។
ជា​ទូទៅ ប្រិយមិត្ត​ចូលចិត្ត​ចែក​ Drive ជា​ពីរ​គឺ Drive (C:) និង​Drive (D:) ដោយ Drive (C:) សម្រាប់​ដាក់​​ប្រព័ន្ធ​ប្រតិបត្តិការ និង​កម្មវិធី​ប្រើប្រាស់​មួយ​ចំនួន។ ចំណែក Drive (D:) ភាគ​ច្រើន​សម្រាប់​បញ្ចូល​ឯកសារ​, រូបភាព និង​វិដេអូ ចម្រៀង​ជា​ដើម។ ចុះ​បើ​ចង់​បង្កើត Drive ថ្មី​មួយ​ទៀត ដើម្បី​ទុក​ប្រើប្រាស់​ តើ​ត្រូវ​ធ្វើ​ដូចម្ដេច​ទៅ?

ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ​ដើម្បី​បង្កើត​ Drive ​ថ្មី​នៅ​លើ​ HDD ​ដោយ​មិន​ចាំបាច់​ដំឡើង​ Windows ជា​ថ្មី​។ តោះ! ទៅ​សិក្សា​ស្វែង​យល់​ទាំង​អស់​គ្នា។

១.​ដំបូង​ប្រិយមិត្ត​បើក​​ Disk Management ដោយ​វាយ​បញ្ចូល​ពាក្យ​គន្លឹះ​ diskmgmt.msc ចូល​ក្នុង​ប្រអប់​command prompt។


២.នៅ​លើ​ផ្ទាំង​របស់​ Disk Management សូម right-click ​លើ Drive ដែល​ Space នៅ​ទំនេរ​ច្រើន បន្ទាប់​មក​ចុច​លើ​ពាក្យ Shrink Volume ដើម្បី​រំលែក Space Drive ដែល​នៅ​សល់​ឲ្យ​ទៅជា unallocated Drive មួយ។



៣. ចូរកំណត់​តម្លៃ​ជាក់លាក់​មួយ​សម្រាប់​ជា unallocated Space។


៤.​ ចុច right-Click មួយ​លើ​ unallocated Drive​ ។ ជ្រើសរើស​យក​ពាក្យ New Simple Volume ដើម្បី​កំណត់​ space និង​ ឈ្មោះ​របស់ Drive ។







៥. ជា​ចុង​ក្រោយ​នេះ​ចុច​ right-click លើ​ Drive ដែល​ទើប​បង្កើត​ថ្មី​នោះ​ រួច​ជ្រើសរើស​យក​ពាក្យ​ Format ។ ​ដូចនេះ​ប្រិយមិត្ត​អាច​ប្រើប្រាស់​ថ្មី​នោះ​បាន​ហើយ។



ដោយ៖ ខ្មែរអាយធី
ប្រភព៖ អាឡប់





Monday, September 30, 2013

សំរាប់​លោកអ្នក​ដែល​ប្រើប្រាស់ iOS ដូចជា iPhone រឺ iPad តើ​លោកអ្នក​ពិតជា​មានការ​ធុញទ្រាន់​និង​ការទាមទារ​អោយ​លោកអ្នក​វាយ​បញ្ចូល​នូវ Password រាល់​ពេលដែល​អ្នក Download កម្មវិធី​ណាមួយ​ពី App Store ដែររឺទេ​?
Figure-01


PasswordPilot ពិតជា​អាចជួយ​លោកអ្នក​បាន PasswordPilot គឺជា​កម្មវិធី​របស់ Jailbreak មួយ​ដែល​កម្មវិធី​នេះ​និង​វាយ​បញ្ចូល​នូវ Password App Store របស់​អ្នក​ដោយ​ស្វ័យប្រវត្តិ​នៅ​រាល់​ពេលដែល​លោកអ្នក Download កម្ម​ធី​ណាមួយ​ពី App Store ។​
​វិធី​ទាញយក​កម្មវិធី​៖
​ដើម្បី​ទាញយក PasswordPilot សូម​បើក Cydia ចុច Search រួច​វាយ PasswordPilot បន្ទាប់មក​ជ្រើស​យក PasswordPilot
Figure-2

​ចុច​លើ Install រួច Confirm
Figure-3Figure-4

​សូម​រង់ចាំ​បន្តិច​ដើម្បី​វា​ធ្វើការ Download និង​ដំ​ឡើងលើ​ទូរស័ព្ទដៃ​របស់​អ្នក​បន្ទាប់ពី​ដំឡើង​កម្មវិធី​រួចរាល់​ហើយ​សូម​ចុច Restart SpringBoard​។​
Figure-5

​វិធី​ប្រើប្រាស់​៖

​សូម​ចុច Settings រួច Scroll ចុះក្រោម​ស្វែងរក PasswordPilot បន្ទាប់មក​វាយ​បញ្ចូល​នូវ Password App Store របស់​អ្នក​ជាការ​ស្រេច​។​
Figure-6Figure-7

​បន្ទាប់​ពីនេះ​កម្មវិធី​នេះ​និង​ធ្វើការ​វាយ​បញ្ចូល​នូវ App Store របស់​ដោយ​ស្វ័យប្រវត្តិ​នៅ​រាល់ពេល​មានការ​ទាមទារ​នៅពេលដែល​អ្នក Download កម្មវិធី​ណាមួយ ពី App Store​។​
Figure-8

ដោយៈ ខ្មែរអាយធី
ប្រភពៈ Technology 2day

Wednesday, September 25, 2013

ទាំង​ប្រិយមិត្ត​រៀប​នឹង​ទិញ​ប្រើ និង​​កំពុង​ប្រើ iPhone 5S ទាំង​អស់ ​បាន​ដឹង​ឬ​នៅ​ថា តើ iPhone ដែល​អ្នក​បាន​ទិញ​ប្រើ​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​ក្នុង​មួយ​គ្រឿង​នោះ មាន​ថ្លៃ​ដើម​ផលិត​អស់​ប៉ុន្មាន​ទៅ? បើ​យោង​តាម​របាយការណ៍​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ផ្នែក​ទីផ្សារ IHS Suppli ឱ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា Apple ចំណាយ​ថ្លៃ​ដើម ១៩១ដុល្លារ ទៅ​លើ​គ្រឿងគ្រៅ iPhone 5S 16GB ​និង​ ២១០ដុល្លារ​សម្រាប់ iPhone 5S ទំហំ 64GB។
iPhone ជំនាន់​ថ្មី​ទី៧ នេះ​បើ​ធៀប​នឹង iPhone 5 មាន​ការ​ចំណាយ​ថ្លៃ​ដើម​ថោក​ជាង ត្បិត iPhone 5S បាន​បន្ថែម​មុខងារ​ថ្មី Touch ID fingerprint sensor ក៏​ដោយ។ iPhone 5 ដែល Apple ផលិត​គឺ​ចំណាយ​អស់​ត្រឹមតែ​ល្បាក់ ២០៧ដុល្លារ​ប៉ុណ្ណោះ។
ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ​កាល​ពី​មុន អេក្រង់ iPhone ជា​ធាតុ​ផ្សំ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គ្រឿងគ្រៅ​ផ្សេងៗ​ទាំង​អស់ គ្រាន់​តែ​កញ្ចក់​អេក្រង់​ថ្លៃ ៤១ដុល្លារ ទៅ​ហើយ។ បើ​តាម​ប្រភព​ដក​ស្រង់​នេះ​បាន​ឱ្យ​ដឹង​ថា កញ្ចក់​អេក្រង់​ទំនង​​​យក​ពី​ដៃគូ​សហការ​ចំនួន ៣ ដែល​រួម​មាន​ក្រុមហ៊ុន Sharp, LG Display និង Japan Display Inc។
រីឯ iPhone 5C ដែល​ចេញ​ជា​មួយ​ពណ៌​ស្រស់​ស្អាត​ជា​ច្រើន​ពណ៌​វិញ គេ​ជឿ​ថា Apple អាច​ចំណាយ​ថ្លៃ​ដើម​ផលិត​អស់​ចន្លោះ​ពី ១៧៣ដុល្លារ ទៅ ១៨៣ដុល្លារ បូក​រួម​ថ្លៃ​ផ្គុំ​ដំឡើង ៧ដុល្លារ​ទៀត។ iPhone ឈ្មោះ​ថ្មី​នេះ ចែក​ជា​ពីរ​ទំហំ ​ហើយ​តម្លៃ​ក៏​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ។ iPhone 5C 16GB តម្លៃ ៥៥០ដុល្លារ ខណៈ iPhone 5C 32GB តម្លៃ ៦៥០ដុល្លារ(បញ្ជាក់៖ នេះ​ជា​តម្លៃ​មិន​ជាប់​កុង​ត្រា)។
អ្នក​វិភាគ​មួយ​រូប​គឺ​លោក Andrew Rassweiler មក​ពី IHS Suppli បាន​និយាយ​ថា iPhone ទាំង​ពីរ​ម៉ូដែល​នេះ​ពិត​ជា​ដូច​គ្នា​ស្ទើរ​ទាំង​ស្រុង។ ចំណុច​ខុស​គ្នា​នៅ​ត្រង់ 5S បំពាក់ A7 processor មាន ​memory chip ​ស៊ី​ថាមពល​តិច​ជាង​មុន និង​មាន fingerprint sensor រីឯ 5C ក្រៅ​ពី​ចំណុច​ទាំង​នេះ គឺ​ដូច​តែ iPhone 5S ដែរហ្នឹង៕

ដោយ​៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ



Monday, August 12, 2013

ឆាក​ប្រកួត​ដ៏​ក្ដៅ​គគុក​នៃ​កំពូល Smartphone ខ្លាំងៗ​ប៉ះ​គ្នា​ជិត​មក​ដល់​ហើយ ដោយ​ពេល​នេះ​សករាជ​អាវុធ​ទេព​ដ៏​រឹង​មាំ​របស់ Apple គឺ iPhone 5S និង iPhone 5C មិន​ធ្លាប់​មាន​ពី​មុន​នោះ អាច​នឹង​ចាប់​បដិសន្ធិ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​របស់ Apple ចំ​ថ្ងៃ​ទី១០ ខែ​កញ្ញា​ខាង​មុខ។ ខាង​ក្រោម​នេះ​ជា​រូប iPhone 5S ដាក់​ផ្ទៀង​នឹង iPhone 5 សព្វ​ថ្ងៃ​។
Apple ត្រូវ​គេ​រំពឹង​ថា នឹង​បញ្ចេញ iPhone ជំនាន់​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​ត្រកូល iPhone 5 ដដែល​នោះ​គឺ iPhone 5S ដំណាល​គ្នា​នឹង iPhone ឈ្មោះ​ថ្មី​មួយ​ទៀត​មិន​ធ្លាប់​មាន​គឺ iPhone 5C តម្លៃ​ធូរ​ថ្លៃ​ដែល​សាធារណជន​សុទ្ធ​តែ​យល់ថា វា​ជា​យុទ្ធសាស្ត្រ​វាយ​លុក​ទីផ្សារ​ថ្មី​មួយ​ទៀត​របស់ Apple។
ស្របគ្នា​នឹង​ដំណឹង​ចេញ iPhone ទាំង​ពីរ​នេះ​ដែរ គេហទំព័រ​វៀតណាម Tinhte ​ស្រាប់​តែ​បាន​ទម្លាយ​រូបរាង iPhone ដែល​អះអាង​ថា ជា iPhone ជំនាន់​ថ្មី​មាន​ទាំង iPhone 5S និង iPhone 5C គួរ​ឱ្យ​សង្ស័យ​មុន​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​។ នេះ​ក៏​ជា​បច្ច័យ​រួម​ផ្សំ​មួយ​ក្នុង​ការ​សន្និដ្ឋាន​បាន​ថា  iPhone ថ្មី​ជិត​បើកឆាក​​ក្នុង​ពេល​ឆាប់ៗ​​​នាថ្ងៃ​ទី ១០ កញ្ញា​​ខាង​មុខជា​មិន​ខាន។ ខាង​ក្រោម​នេះ ជា iPhone 5C ដែល​ដាក់​ផ្ទៀង​ជា​មួយ iPhone 5៖

ត្រួសៗ​ពី iPhone 5S កន្លង​មក​គេ​ថា Smartphone ថ្មី​នេះ​នៅ​តែ​មាន​រូបរាង និង​ទំហំ​ដូច​ទៅ​នឹង iPhone 5 សព្វថ្ងៃ តែត្រូវ​បាន​​ធ្វើ​​កំណែ​លំអ​ទៅ​លើ​សមត្ថភាព​ទាំង Hardware និង Software ដូច​ជា កាមេរ៉ា​ទំហំ 12MP ធំ​ជាង iPhone 5 ដែល​មាន​ត្រឹម 8MP, ភ្ជាប់​មក​នូវ​ភ្លើង Flash ១គូ (dual-LED flash) គុណភាព​ល្អ​ជាង LED flash ដែល​មាន​តែ ១គ្រាប់​នៅ​លើ iPhone 5។ ចំណែក​លក្ខណៈ​សម្បត្តិ​របស់ iPhone 5C គឺ​ដឹង​ត្រឹម​មាន​កាមេរ៉ា 8MP ហើយ​មាន​តួ​ផលិត​ពី​សារធាតុ​ប្លាស្ទិក​តម្លៃ​ធូរ​ថ្លៃ។

ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ

Thursday, August 8, 2013

សាលា​ដុន បូស្គូ ដែល​ជា​សាលា​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​នាំ​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ស្វែង​រក​សិស្ស​ក្រីក្រ​ ដើម្បី​ទទួល​បាន​ឱកាស​សិក្សា​ជំនាញ​បច្ចេកទេស​ដោយ​ឥត​គិត​ថ្លៃ​រយៈ​ពេល ២ ឆ្នាំ។



សិស្ស​និស្សិត​ដែល​នឹង​ទទួល​បាន​ឱកាស​សិក្សា​នេះ ត្រូវ​ការ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ប្រឡង និង​ជា​សិស្ស​ក្រីក្រ​ពិត​ប្រាកដ ហើយ​ដែល​ពួកគេ​ចាប់​អារម្មណ៍​និង​ចង់​សិក្សា​មុខ​ជំនាញ​បច្ចេកទេស។សាលាបាន​ចាប់​ទទួល​ពាក្យ​ពី​សិស្ស​ក្រីក្រ​មួយ​ចំនួន​ហើយដែល​ចាប់​អារម្មណ៍​លើ​មុខ​ជំនាញ​បច្ចេកទេស សម្រាប់​ការ​សិក្សា​រយៈ​ពេល​ពីរ​ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ។“យើង​ចាប់​ទទួល​ពាក្យ​តាំង​ពី​ថ្ងៃ​ទី ១២ ខែ​សីហា ហើយ​កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​គឺ​នៅ​ថ្ងៃ ១៩ សីហា ខណៈ​ដែល​កាល​បរិច្ឆេទ​ប្រឡង​នឹង​ចាប់​ផ្តើម​ធ្វើ​នៅព្រឹក​ថ្ងៃ ២០ សីហា​ខាង​មុខ”។សិស្ស​ដែល​ចង់​ទទួល​បាន​ឱកាស​សិក្សា​នេះ​ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​បញ្ចប់​ត្រឹម​ថ្នាក់​ទី ៩ ឡើង​ទៅ​នោះ​ដែរ។ការ​ផ្តល់​ការ​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​សិស្ស​ក្រីក្រ​មួយ​ចំនួន​ដែល​ខ្វះ​ថវិកា អាច​ស្វែង​រក​ជំនាញ​មួយ​ពិត​ប្រាកដ​ដើម្បី​ធ្វើ​ជា​ទុន​​ក្នុង​ការ​ប្រកប​មុខ​របរ និង​កសាង​ជីវភាព​នៅ​ពេល​អនាគត។ ម្យ៉ាង​វិញ​ទៀត​ នេះ​ក៏​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស ខណៈ​តម្រូវ​ការ​ផ្នែក​បច្ចេកទេស​ក៏​កំពុង​មាន​កំណើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។មុខ​ជំនាញ​បច្ចេកទេស​ជា​ច្រើន​ដែល​សាលា​ដុន បូស្កូ កំពុង​ទទួល​បណ្តុះ​បណ្តាល​ដល់​និស្សិត​ក្រីក្រ​កម្ពុជា​ក្នុង​នោះ​មាន​ដូចជា ជំនាញ​ អគ្គិសនី, ជួសជុល​រថយន្ត,​ និង​កុំព្យូទ័រ​ជា​ដើម។សម្រាប់​ឆ្នាំ​ថ្មី​នេះ សាលា​នឹង​ផ្តល់​ឪកាសដល់​និស្សិត​ក្រីក្រ​ដែល​អាច​មាន​ចំនួន​ចន្លោះ​ពី ៣០ ទៅ ៦០ នាក់​ សម្រាប់​ការ​សិក្សា​រយៈ​ពេល​ពីរ​ឆ្នាំ​។ សាលា ក៏​អាច​ការ​ផ្តល់​ជូន​ការ​ស្នាក់​នៅ​បន្ថែម​ទៀត អាស្រ័យ​តាម​ការ​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​របស់​សិស្ស។សាលា​បច្ចេកទេស ដុន​បូស្គូប៉ោយប៉ែត​ ស្ថិត​នៅ​ភូមិ មិត្តិភាព សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ។

ដោយ៖ ខ្មែអាយធី
ប្រភព៖ អនាគតកូនខ្មែរ
បើ​និយាយ​ពី​​ស្រោម​ smartphone ​ល្បីៗ​ពិត​ជា​សម្បូរ​បែប​​រាប់​មិន​អស់​ទេ ​តែ​​កាន់​តែ​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​មុនៗ​ទៅ​ទៀត​នោះ​គឺ ​ការ​រចនា​ស្រោម​ថ្មី​ក្នុង​ប្រទេស​ជប៉ុន​ពី​ក្រុមហ៊ុន​ផលិត​តុក្កតា​ធំ​​បំផុត​​ Bandai ​នូវ​ស្រោម​ទូរសព្ទ​ថ្មី​​​ដូច​ខោទ្រនាប់​សម្រាប់​ពាក់​ឲ្យ​ smartphone​ ឈ្មោះ​ថា​ Painties ឬ​Panstu។
បើ​និយាយ​ពី​ការ​ការពារ​ទូរសព្ទ ​ឬ​​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ចុច​​គឺ​មិន​សូវ​មាន​ប៉ុន្មាន​​ទេ ​ប៉ុន្តែ​យុវវ័យ​ជប៉ុន​​មិន​គិត​​ច្រើន​នោះ​ទេ ពួកគេ​គ្រាន់​តែ​គិត​ថា ​​ប្រើ​ហើយ​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់ និង​ទាន់សម័យ​គឺ​ជា​ការ​ស្រេច។ ​ស្រោម​ថ្មី​ធ្វើ​ពី​ស៊ីលីកូន​​អាច​បំពាក់​បាន​លើ​ smartphone ​ជា​ច្រើន​ប្រភេទ ​​ហើយ​មាន​តម្លៃ​ប្រហែល ២០០ យ៉េន (២ ដុល្លារ) ក្នុង​ស្រោម​មួយ។ ​Panstu ​មាន​ដាក់​លក់​នៅ​តាម​ម៉ាស៊ីន Gashapon ​(ម៉ាស៊ីន​លក់​ទំនិញ) ​ទូទាំង​ប្រទេស​ជប៉ុន។
សង្ឃឹម​ថា ​នៅ​ពេល​ខាង​មុខ​​ផលិតផល​នេះ​មាន​ដាក់​លក់​នៅ​កម្ពុជា​ដែរ​ចុះ​ ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​ឲ្យ​ smartphone ​របស់​ខ្លួន​កាន់​តែ​សិចស៊ី​​​ថែម​ទៀត​បាន​ប្រើប្រាស់។

ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ

Tuesday, August 6, 2013

Touchscreen ជា​អ្វី? Touchscreen គឺ​ជា​បច្ចេកវិទ្យា​អេឡិចត្រូនិក​​ ដែល​អាច​បង្ហាញ​និង​បញ្ជា​កម្មវិធី​ដោយ​ប្រើ​​ម្រាម​ដៃ​​​នៅ​លើ​ផ្ទាំង​អេក្រង់​ផ្ទាល់​តែ​ម្ដង។ Touchscreen មាន​លក្ខណៈ​ពិសេស​ពីរ​យ៉ាង​គឺ​អាច​បញ្ជា​កម្មវិធី​​បាន​យ៉ាង​ងាយ​​ដោយ​មិន​ចាំ​បាច់​​ទាម​ទារ Cursor មាន​ភ្ជាប់ mouse ឬ touchpad ចង្អុល​បញ្ជា​នោះ​ទេ និង​ទី​ពីរ​វា​មិន​ត្រូវ​ការ device អន្តរការី​បន្ថែម​ទៀត​ទេ​មាន​ន័យ​ថា​​​មិន​ចាំ​បាច់​ភ្ជាប់​ជា​មួយ​នឹង​កុំព្យូទ័រ​ទៀត​ឡើយ​។
Touchscreen ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ច្រើន​ក្នុង Personal Digital Assistant(PDA) ឧបករណ៍ Satellite Navigation ទូរស័ព្ទ​ចល័ត​ និង​វីដេអូ​ហ្គេម​ជា​ដើម។
ប្រវត្តិ
នៅ​ឆ្នាំ 1971 លោក​បណ្ឌិត Sam Hurst សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Kentucky និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Elographics បច្ចុប្បន្នដូរ​មក​ជា EloTouchSystems បាន​រកឃើញ​​បច្ចេកវិទ្យា​នេះ​ដំបូង​ដែល​គាត់​ដាក់​ឈ្មោះ​ឲ្យ​ថា Touch Sensor ។ Touch Sensor មិន​ដូច Touchscreen បច្ចុប្បន្ន​​ទេ​គឺ​នៅ​​មាន​ពណ៌​​ស្រអាប់​​​នៅ​​ឡើយ​។
រហូត​ដល់​ឆ្នាំ១៩៧៤  Sam Hurst បាន​រកឃើញ​បច្ចេកទេស​ថ្មី​ដោយ​បាន​កែច្នៃ​កញ្ចក់​​របស់​វា​មាន​លក្ខណៈ​ច្បាស់​ និង​ថ្លា​ជាង​មុន​។ នៅ​ឆ្នាំ១៩៧៧ ក្រុមហ៊ុនរបស់​គាត់​អាច​​រក​ឃើញ​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា 5-wire resistive ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​ហើយ​ត្រូវ​បាន​គេ​​និយម​ប្រើ​ប្រាស់​នៅ​ពេល​បច្ចុប្បន្ន​។
នៅ​ឆ្នាំ១៩៨៣ កុំព្យូទ័រ​ម៉ាក HP-150 ត្រូវ​បាន​គេ​បំពាក់​បច្ចេកវិទ្យា​នេះ​ដំបូង​បំផុត​​ជា​មួយ​នឹង​អេក្រង់​ទំហំ 9អ៊ីញ ភ្ជាប់​ជា​មួយ Cathode Ray Tube។
នៅ​ឆ្នាំ​១៩៩៦ Smartphone ដំបូង​របស់ IBM ម៉ាក​Simonត្រូវ​បាន​គេ​បំពាក់​ដោយ​បច្ចេកវិទ្យា​​នេះ​ដំបូង​។ បន្ទាប់​មក​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​​ជា​ច្រើន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ Touchscreen ជា​បន្ដ​បន្ទាប់​​ដូច​​ជា​ Palmឆ្នាំ​១៩៩៦Microsoftឆ្នាំ​២០០០ Nokiaឆ្នាំ​២០០៤ និង Appleឆ្នាំ​២០០៧។
ប្រភេទ Touchscreen
. Resistive Touchscreen: គឺ​ជាបច្ចេកវិទ្យា​ដំបូង​របស់​​លោក​បណ្ឌិត Sam Hurst។ វា​មាន​ច្រើន​ស្រទាប់​ និង​បែង​ចែក​ជា​ច្រើន​ប្រភេទ​គឺ Cathode Ray Tube (screen base), Glass Panel, Resistive Coating, Seperator Dot និង Cover Sheet។ Resistive អាច​បញ្ជា​បាន​តាម​រយៈ​សំពាធ​​នៃ​ការ​ប៉ះ​ដោយ​ចុង​ម្រាម​ដៃ​ និង​ក្រចក​ដៃ។ បច្ចុប្បន្ន​នេះ Touchscreen ប្រភេទមួយ​នេះ​ទទួល​បាន​ការ​ពេញ​និយម​បំផុត​ ដោយ​សារ​តែ​ភាព​ងាយ​ស្រួល រឹងមាំ​ និង​​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​វា​។
. Capacitive Touchscreen: មាន​អ៊ីសូឡង់​​នៅ​ផ្នែក​ខាង​ក្នុង​ជា​កញ្ចក់​កែវ​ ប្រើ​ភ្ជាប់​ជា​មួយ​នឹង​កុងឌុចទ័រ​ប្រភេទ Indium Tin Oxide(ITO)។ ​ប្រភេទ​នេះ​ក៏​ទទួល​បាន​ការ​ពេញ​និយម​គួរសមដែរ​​​សម្រាប់​ម៉ូដែល​ Smartphone មួយ​ចំនួន​។
បើ​ប្រភេទ​កញ្ចក់​Touchscreen នេះ​មាន​ប្រជាប្រិយ​ភាព​ដូច​គ្នា​តើ​មួយ​ណា​ល្អ​ជាង​ទៅ? មិន​ខុស​ទេ​គឺ Resistive Touchscreen ព្រោះ​ថា ​Touchscreen ប្រភេទ​នេះ ​ទាល់​តែ​ទូរស័ព្ទ​ស៊េរី​ខ្ពស់ៗ​ទើប​មាន​វត្តមាន​៕
ដោយ៖​ ខ្មែរអាយធី
ប្រភព៖ សប្បាយ

ឮ​តែ Touchscreen ប្រាកដ​ជា​ប្រិយមិត្ត​បាន​ដឹង​ភ្លាម​រួច​ទៅ​ហើយ​ថា មាន​ន័យ​ដូចម្ដេច។ វា​ជា​បច្ចេកវិទ្យា​អេឡិចត្រូនិក​ដែល​អាច​បង្ហាញ និង​បញ្ជា​កម្មវិធី​ដោយ​ប្រើ​ម្រាមដៃ​ប៉ះ​ទៅ​លើ​ផ្ទាំង​អេក្រង់​ផ្ទាល់​តែ​ម្ដង។ ចុះ​ចំណែក Multi-touch វិញ​តើ​​វា​​មាន​ន័យ​ដូចម្ដេច?
Multi-touch គឺ​សំដៅ​ទៅ​លើ​ឧបករណ៍​ទាំងឡាយ​ណា​ដែល​មាន​សមត្ថភាព​អាច​ឱ្យ user ដំណើរការ​នូវ​ជម្រើស Option ផ្សេងៗ​គ្នា​ដោយ​ការ​ចុច touch លើ​កញ្ចក់​អេក្រង់​ក្នុង​ទិសដៅ​ផ្សេង​គ្នា​ចាប់​ពី ២ចំណុច​ឡើង​ទៅ​នៅ​ពេល​ដំណាលគ្នា​បាន។ ជា​ការ​ចាំបាច់​ដែរ​ក្នុង​ការ​ប្រើ Multi-touch ជាក់​ស្ដែង​ ការ​ប្រើ​មុខងារ pinch to zoom ដើម្បី​ពង្រីក​ពង្រួម​អ្វី​មួយ​អាច​ប្រព្រឹត្តិ​ទៅ​បាន​ដោយ​ប្រើ touch ២ចំណុច​ដំណាល​គ្នា។ Multi-touch ដំណើរការ​បាន​អាស្រ័យ​លើ​កត្តា ២ យ៉ាង​មិន​អាច​ខ្វះ​បាន​គឺ Hardware និង Software។
សព្វ​ថ្ងៃ​គេ​ឃើញ​ភាគ​ច្រើន​មាន​នៅ​លើ Smartphone, Tablet, Laptop, touchtable, និង​ Wall Multi-touch ជា​ដើម។ ខាង​ក្រោម​នេះ ជា​ផលិតផល​ដំបូង​គេ​របស់​ក្រុមហ៊ុន​ល្បី​មួយ​ចំនួន​ដែល​បាន​បំពាក់​បច្ចេកវិទ្យា multi-touch៖
  • - DiamondTouch៖ ជា​តុ touchscreen របស់​ក្រុមហ៊ុន Mitsubishi បង្កើត​ឡើង​នៅ​ឆ្នាំ២០០១
  • - iPhone៖ ជា Smartphone របស់ Apple ដែល​ផលិត​នៅ​ឆ្នាំ២០០៧
  • - PixelSense ដែល​ពី​មុន​ហៅ​ថា Surface របស់ Microsoft បង្កើត​នៅ​ឆ្នាំ២០០៧
  • Open Source system CUBIT (multi-touch) របស់ Nortd Labs បង្កើត​នៅ​ឆ្នាំ២០០៧
  • ELAN eFinger
Multi-touch ក៏​ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​លើ​លោក មិន​ថា​ផលិត Smart Device ឬ​កុំព្យូទ័រ​ទេ គឺ​សុទ្ធតែ​បាន​ជ្រើសរើស​យក​បច្ចេកវិទ្យា​អេឡិចត្រូនិក​នេះ​មក​បំពាក់​នៅ​លើ​ឧបករណ៍​រៀងៗ​ខ្លួន។ ខាង​ក្រោម​នេះ ជា Device មួយ​ចំនួន​ដែល​បាន​ប្រើ Multi-touch៖
Multi-touch Overlay៖ ជា​ប្រភេទ​ឧបករណ៍​សំប៉ែត​មាន​កម្រាស់​ស្ដើង​រាប​ស្មើ ដែល​អាច​ដាក់​គ្រប​លើ​ឧបករណ៍​ផ្សេងៗ​ដើម្បី​ឱ្យ​មាន​សមត្ថភាព​អាច touch លើ screen បាន។ វា​អាច​ដំណើរការ​បាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់Windows XP ឡើង​ទៅ និង Mac OS X
Multi-touch Tablet
Multi-touch Smartphone
Wall Multi-touch

ដោយ៖ ខ្មែរអាយធី
ប្រភព៖​​ សប្បាយ

Data Center ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា “Computer Center” គឺ​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​ធំ​រួម​មួយ និង​បាន​ភ្ជាប់​បញ្ចូល​គ្នា​នូវ​សមាសភាព​ផ្សំ​របស់​កុំព្យូទ័រ ដូច​ជា​បណ្ដាញ​ទូរគមនាគមន៍ (telecommunication) និង​ប្រព័ន្ធ​សម្រាប់​រក្សា​ទុក​ទិន្នន័យ។
ធម្មតា Data Center មាន​ការ​កំណត់​ទីតាំង​នៅ​កន្លែង​មួយ​ជាក់​លាក់។ ជា​ទូទៅ​វា​មាន​នូវ redundant ឬ​ក៏ Backup power supply, redundant data communication connection, environmental control (ឧទាហរណ៍៖ ការ​ធ្វើ​ឱ្យ​អាកាសធាតុ​មាន​លក្ខខណ្ឌ​កំណត់​ដើម្បី​ទ្រទ្រង់​នៅ​ក្នុង​បន្ទប់​ផ្ទុក Data Center ឱ្យ​ដំណើរការ​បាន​ប្រសើរ ជៀសវាង​ឡើង​កម្ដៅ​ខ្លាំង​ជ្រុល និង​ការ​ត្រៀម​ ទប់ទល់​នឹង​អគ្គិភ័យ​កើត​មាន​ជា​ដើម) និង​កំណត់​ឱ្យ device ផ្សេងៗ​ទៀត​មាន​សុវត្ថិភាព។
Data Center ធំៗ​ខ្លះ​ត្រូវ​បាន​បញ្ចូល​ទៅ​ជា​ប្រតិបត្តិការ​កម្រិត​ឧស្សាហកម្ម​ដែល​ត្រូវការ​ប្រភព​ថាមពល​អគ្គិសនី​យ៉ាង​ច្រើន ​​ដែល​ Data Center ខ្លះ​ត្រូវ​ការ​ថាមពល​ស្មើ​នឹង​​​បម្រើ​បម្រាស់​ថាមពល​​ក្នុង​​ទីក្រុង​តូច​មួយ។
​Data Center អាច​មាន​ន័យ​ស្មើ​នឹង Network Operating Center (NOC) ដែល​ជា​ការ access ចូល​ទៅ​កាន់​តំបន់​ដែល​មាន​ផ្ទុក automated system សម្រាប់​ប្រើ​ជា Server, Web traffic និង network performance។
Data Center មាន root ជា​ច្រើន​នៅ​ក្នុង​បន្ទប់​កុំព្យូទ័រ​យ៉ាង​ធំ ហើយ​មាន​លក្ខណៈ​ស្មុគស្មាញ​នៅ​ក្នុង​ប្រតិបត្តិការ​នានា និង​ការ​ថែទាំ​ប្រព័ន្ធ ហើយ​ក៏​ចាំបាច់​ខ្លាំង​ណាស់​ចំពោះ​ការ​កំណត់​កម្រិត​សីតុណ្ហភាព​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ប្រតិបត្តិការ។
ក៏​តម្រូវ​ឱ្យ​មាន​ខ្សែ (cable) ជា​ច្រើន​ចាំបាច់​សម្រាប់​ប្រើ​ក្នុង​ការ​ភ្ជាប់​ពី​សមាសភាព​ទាំង​អស់​ឱ្យ​មាន​ទំនាក់ទំនង​គ្នា ព្រម​ទាំង​វិធីសាស្ត្រ​នានា (method) ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​រៀបចំ​ដូច៖ standard rack សម្រាប់ mount equipment, elevated floor និង cable tray (installed overhead or under the elevated floor)។
Data Center របស់ Apple នៅ​រដ្ឋ North Caroline សហរដ្ឋអាមេរិក
Data Center របស់ Google នៅ​ទីក្រុង Council Bluffs រដ្ឋ Lova
លើក​ឧទាហរណ៍​ពី National Climatic Data Center (NCDC) ​​ជា Public Data Center ប្រើ​ជា​សាធារណ រក្សា​ទុក​នូវ​ព័ត៌មាន​ពី​អាកាសធាតុ​លើ​ពិភពលោក។ រី​ឯ Private Data Center គឺ​ត្រូវ​បាន​ប្រើ​សម្រាប់​រក្សា​ទុក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ក្រុមហ៊ុន​  អង្គការ ឬ​ស្ថាប័ន​ណា​មួយ និយាយ​​ជា​រួម​ទៅ​ស្ថាប័ន​​មួយៗ​ តែង​មាន Data Center របស់​គេ​មួយ។
Data Center មួយៗ​មាន​តម្លៃ​ថ្លៃ​ពិបាក​កំណត់​បាន គឺ​វា​អាស្រ័យ​នឹង​តម្រូវការ​របស់​គេ ក៏​ទៅ​តាម​សមត្ថភាព​សមាសធាតុ​ផ្សំ​ដែល​យក​មក​បង្កើត​ផង​ដែរ៕​

ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ