Sunday, August 4, 2013

បំភ្លេចនូវស្បែកជើងតម្លៃថ្លៃ និងកាបូបម៉ាកល្បីៗ ពេលនេះក្រុមហ៊ុនរបស់ប្រទេសស្វីស បានបង្កើតនូវទូរស័ព្ទដៃដ៏ប្រណិតថ្មីមួយ សំរាប់មនុស្សប្រើប្រាស់។
ទូរស័ព្ទមួយនេះមានឈ្មោះថា Savelli នឹងដាក់បង្ហាញនៅឯទីក្រុងប៉ារីស ក្នុងថ្ងៃទី៣ ខែកក្កដា ២០១៣ នេះ ហើយនឹងរៀបរាប់ពីមុខងារ របស់វានៅក្នុងគេហទំព័ររបស់គេ ដើម្បីឲ្យអ្នកប្រើប្រាស់បានដឹងថា ហេតុអ្វីបានជាវាមានតម្លៃថ្លៃបែបនេះ។ ទូរស័ព្ទទាំងអស់មានចំនួន ១១គ្រឿងតែប៉ុណ្ណោះ ដែលមានតម្លៃចាប់ពី ៨,៩០០ដុល្លារ ទៅ ៩,៧០០ដុល្លារ។ តម្លៃវាពិតជាថ្លៃមែនតែផលិតផលនេះ ធ្វើឡើងពីរបស់ពិសេសៗជាច្រើនដូចជា ស្បែកសត្វអូទ្រីស ស្បែកក្រពើខ្មៅ ស្បែកសត្វត្រកួត មាសសុទ្ធ ១៨ការ៉ាត់ និងតុបតែងដោយត្បូងដ៏មានតម្លៃ។
នៅមានទូរស័ព្ទតម្លៃថ្លៃកប់ពពកមួយទៀត គេបានឲ្យឈ្មោះថា Black Insane ដែលមានតម្លៃរហូតដល់ ១១៦,៦១០ដុល្លារ ព្រោះឈុតរបស់វាធ្វើឡើងពីគ្រាប់ពេជ្រដ៏មានតម្លៃខ្ពស់។ នាយក្រុមហ៊ុន Savelli មានប្រសាសន៍ថា ក្រុមហ៊ុនរបស់គាត់នឹង ទាក់ទាញមនុស្សស្រី ជាមួយនឹងទូរស័ព្ទដៃថ្មីរបស់គាត់ ដែលនឹងប្រើប្រាស់កម្មវិធី Google Android។ រូបរាងនៃទូរស័ព្ទ Savelli មានលក្ខណៈប្លែក ដែលពុំធ្លាប់មានក្រុមហ៊ុនណាច្នៃបាន ហើយរូបរាងរបស់វា គឺតម្រូវសំរាប់មនុស្សស្រីប្រើប្រាស់។
តើប្រិយមិត្តយល់យ៉ាងណាចំពោះទូរស័ព្ទដៃ ម៉ូតថ្មីមួយនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖










ដោយ៖ខ្មែរអាយធី
ប្រភព៖ ខ្មែរឡូត

0 comments:

Post a Comment