ប្រើទូរសព្ទដល់អស់ថ្ម ឬជិតអស់ថ្ម ក្រោយមកសាកថ្មឲ្យពេញវិញ ជាអ្វីដែលមនុស្សភាគច្រើនគិតថាល្អ ប៉ុន្តែការធ្វើបែបនេះមិនមែនជារឿងល្អនោះទេ។ នេះបើតាមសម្ដីអ្នកជំនាញដែលចុះផ្សាយក្នុងគេហទំព័រ Gizmodo។ អីចឹង គួរធ្វើម៉េចបានល្អទៅ?
លោក Eric Limer អ្នកជំនាញផ្នែកនេះ ដែលដកស្រង់ដោយគេហទំព័រ Gizmodo បានបញ្ជាក់ថា ៖ ”ការសាកថ្មពេញៗជាប្រចាំមិនធ្វើឲ្យផ្ទុះថ្ម ឬមានបញ្ហាអ្វីទេ ប៉ុន្តែវានឹងធ្វើឲ្យថ្មទូរសព្ទកាន់តែខ្សោយទៅៗ ពោលគឺមិនសូមកាន់ថ្មបានយូរ”។

អ្នកជំនាញដដែល ណែនាំដល់អ្នកប្រើប្រាស់ Smartphone ទាំងឡាយថា គួររក្សាថ្មឲ្យនៅច្រើនជាង ៥០ % តាមដែលអាចធ្វើទៅបាន កុំប្រើដល់អស់រលីងរួចសាកឡើងវិញមិនល្អនោះទេ។
ចំណុចដ៏ត្រឹមត្រូវក្នុងការសាកថ្មគឺ សាកនៅពេលថ្មនៅសល់ ៤០% ឲ្យឡើងដល់ ៨០% ហើយដកចេញវិញ។ ការធ្វើបែបនេះនឹងធ្វើឲ្យថ្មរបស់អ្នកកាន់បានយូរដដែល។
ចង់ដឹងមានប្រសិទ្ធភាពឬអត់ សាកល្បងដោយខ្លួនអ្នកបាន៕
ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ
RSS Feed
Twitter
8:11 PM
Sok Chenda
0 comments:
Post a Comment