កាលពីសន្និសីទ CES 2013 ដើមឆ្នាំនេះ Samsung បានបង្កើតភាពភ្ញាក់ផ្អើលមួយ ដោយបានបង្ហាញពីបច្ចេកវិទ្យាអេក្រង់ថ្មីប្រភេទ OLED display យ៉ាងទំនើបអស្ចារ្យ ដែលអាចបត់បែនបានមានឈ្មោះថា Youm flexible សម្រាប់បំពាក់នៅលើ smart device របស់ខ្លួននាពេលអនាគត។

ទស្សនិកជនដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិក CES 2013 ប្រាកដជាមានការភ្ញាក់ផ្អើល ខណៈដែលក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង (Samsung) បង្ហាញពីបច្ចេកវិទ្យាទំនើបមួយនេះ។ នាឱកាសនោះ លោក Brain Berkeley អនុប្រធានជាន់ខ្ពស់របស់ Samsung ទទួលបន្ទុកនៅមន្ទីរពិសោធកញ្ចក់អេក្រង់ San Jose Display Lap ក៏បានឡើងធ្វើបទបង្ហាញ ពីបច្ចេកវិទ្យាថ្មីនេះដល់ទស្សនិកជនទាំងឡាយផងដែរ។
ជាមួយទឹកមុខយ៉ាងមានជំនឿចិត្ត លោក Berkeley បានឡើងលើវេទិកាជាមួយវាចាពន្យល់យ៉ាងក្បោះក្បាយដល់អ្នកទស្សនាពីបច្ចេកវិទ្យា Youm Flexible សម្រាប់ការបំពាក់នៅលើ Smart Device របស់ Samsung។
សូមទស្សនាវីដេអូការពន្យល់របស់លោក Berkeley ពីបច្ចេកវិទ្យា Youm flexible ៖
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ
RSS Feed
Twitter
8:08 PM
Sok Chenda





0 comments:
Post a Comment