ក្រុមហ៊ុនជំនាញខាងអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ជាដោយប្រើចលនា Leap Motion ថ្មីៗនេះ បានប្រកាសកាលបរិច្ឆេទចេញលក់ Leap Motion Controller នៅថ្ងៃទី១៣ ខែឧសភាខាងមុខនេះ។


ឧបករណ៍ Leap Motion Controller នេះមានមុខងារទំនើបអស្ចារ្យអាចបញ្ជាសកម្មភាពផ្សេងៗនៅលើម៉ាស៊ីនកុំព្យូទ័របានដោយពុំចាំបាច់ប្រើ mouse ឬ keyboard នោះឡើយ ព្រោះវាបានប្រើបច្ចេកវិទ្យា 3D motion អាចធ្វើការបញ្ជាទៅលើកុំព្យូទ័រតាមកាយវិការបាន។
សូមទស្សនាវិដេអូក្លិកបង្ហាញខាងក្រោមនេះ
បើតាមរយៈវិដេអូខាងក្រោមនេះ វាបានផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំង ដល់ការបញ្ជាដូចជា៖ បញ្ជាឱ្យ scroll up/downនៅលើគេហទំព័រ, គូសរូប, បើកមើលផែនទី (អាចបង្រួម និងពង្រីក) និងកាន់តែពិសេសជាងនេះទៀតនោះ គឺបានផ្ដល់ភាពងាយស្រួលដល់អ្នកដែលចូលចិត្តកម្សាន្តហ្គេម ព្រោះថែមទាំងអាចប្រើជំនួសដៃបញ្ជាលេងហ្គេមបានយ៉ាងស្ទាត់ជំនាញទៀតផង។
Leap Motion Controller អាចប្រើប្រាស់ជាមួយនឹង Window 7 , Window 8, Mac OS X10.7 និង Mac OS X 10.8 ព្រមទាំង Operating System មួយចំនួនទៀត។
ក្រុមហ៊ុនបានឱ្យដឹងថា ឧបករណ៍សម្រាប់បញ្ជាកុំព្យូទ័រតាមកាយវិការនេះ នឹងចេញលក់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ជាមួយតម្លៃ ៨០ដុល្លារអាមេរិក។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ
RSS Feed
Twitter
8:06 PM
Sok Chenda
0 comments:
Post a Comment