វ៉ែនតារបស់ Google កាន់តែទំនើបមិនត្រឹមតែមានកាមេរ៉ាសម្រាប់ផ្ដិតយករូបភាពបានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថ្មីៗនេះក្រុមហ៊ុនបានបញ្ជាក់ឱ្យដឹងបន្ថែមអំពីអ្វីដែល Google Glass អាចធ្វើជាមួយមុខងារកាន់តែច្រើនជាងមុនផងដែរ។


អំឡុងសន្និសីទជំនួបរវាង developer ហៅថា Google I/O កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Google បានប្រកាសឈ្មោះកម្មវិធី (Application) ធំៗមួយចំនួនដែលនឹងប្រើបាននៅលើវ៉ែនតាដ៏ទំនើបរបស់ខ្លួន។ លោក Adavocate Timothy Jordsan ដែលកាន់តំណែងជា Deverloper ជាន់ខ្ពស់របស់ Google បានមានប្រសាសន៍ដូច្នេះថា៖ “យើងទាំងអស់គ្នានឹងធ្វើការច្របាច់បញ្ចូលបច្ចេកវិទ្យាយ៉ាងមានបទពិសោធន៍បំផុតនៅលើវ៉ែនតា Google”។
លោកបន្តថា Google Glass នឹងបន្ថែម app ល្បីៗមួយចំនួនដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកពាក់ប្រើប្រាស់កម្មវិធីដែលមាននៅលើនោះស្រាប់ ដូចជា៖

- - Facebook៖ អាចឱ្យគេចែករំលែករូបភាពដែលថតដោយកាមេរ៉ានៅលើវ៉ែនតា
- - Google+៖ មុខងារមួយចំនួននៅលើ Google+ នឹងអាចប្រើបាននៅលើ Google Glass។
- - CNN៖ អាចឱ្យអ្នកប្រើតាមដាន (subscribe) ព័ត៌មានថ្មីៗបំផុត។
- - Twitter៖ គេអាចផ្ញើ និងទទួល tweet បានយ៉ាងងាយស្រួល ហើយក៏អាច tweet រូបថតបានផងដែរ។ ក្រៅពីនេះ ក៏នៅមានកម្មវិធីផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតទុកសម្រាប់ជួយសម្រួលដល់ការងារមួយចំនួនដែលតែងមាននៅលើ smartphone បានផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុនពុំទាន់បានបញ្ជាក់កាលបរិច្ឆេទដាក់លក់ និងតម្លៃនៅឡើយទេ។
Google Glass មានលក្ខណៈពិសេសជាងវ៉ែនតាធម្មតាត្រង់ថា វាបានបំពាក់មកជាមួយកាមេរ៉ាទំហំ 5MP។ មិនតែប៉ុណ្ណោះវ៉ែនតា Google ដ៏ទំនើបខាងលើ ថែមទាំងអាចភ្ជាប់ជាមួយ smartphone តាមរយៈ Bluetooth ឬ Wi-Fi 802.11b/g និងគ្រប់គ្រងដោយកម្មវិធីមានឈ្មោះថា MyGlass សម្រាប់បើកប្រើមុខងារ GPS និង SMS បានទៀតផង។ MyGlass នេះអាចគាំទ្រ smartphone ដែលប្រើប្រព័ន្ធប្រតិបត្តិការចាប់ពី Android 4.0.3 ឡើងទៅ។
ក្រៅពីមុខងារថតរូប វ៉ែនតា Google ដ៏ពិសេសនេះ ភ្ជាប់មកជាមួយលក្ខណៈសម្បត្តិជាច្រើនដូចជា៖ បច្ចេកវិទ្យាសំឡេង Bone Conduction Transducer, មានអង្គចងចាំខាងក្នុងសម្រាប់ផ្ទុកទិន្នន័យទំហំ 12GB។
Google បានបង្ហាញវ៉ែនតាអាចថតរូបបាននេះក្នុងសន្និសីទ Google I/O នៅសាន់ហ្វ្រាន់ស៊ីស្កូកាលពីថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ដែលពោលនោះក្រុមហ៊ុនបានបញ្ជាក់ថានឹងចេញលក់ក្នុងរយៈពេល ២ឆ្នាំខាងមុខ។ ដោយឡែកសម្រាប់ក្រុម developer ដែលបានចូលរួមក្នុងសន្និសីទ ឱកាសនោះអាចកុម្ម៉ង់ទិញវ៉ែនតា Google ប្រភេទ “Explorer Edition” យកទៅសាកល្បងប្រើមុនបានក្នុងតម្លៃ ១៥០០ដុល្លារអាមេរិក។
ចុចត្រង់នេះ ដើម្បីតាមដានព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ
RSS Feed
Twitter
8:03 PM
Sok Chenda
0 comments:
Post a Comment