Thursday, July 11, 2013

នៅ​ពេល​​ប្រិយមិត្ត​បាន​​ទស្សនា​រូបភាព​ខាងក្រោម ​ប្រិយមិត្ត​​ប្រហែល​ជា​មិន​ជឿ​ទេ​ថា នារី​​​កូន​ពីរ​ម្នាក់​នេះ អាច​ធ្វើ​ឲ្យ​​សុបិន​របស់​ខ្លួន​ក្លាយ​ជា​ការពិត​បាន ​​ទោះ​បី​ជា​ខ្លួន​មាន​វ័យ​៤៦​ឆ្នាំ​ក៏​ដោយ។
​ទោះបី​ជា​​​ប្រិយមិត្ត​​យល់​យ៉ាង​ណា​ក៏​ដោយ សម្រាប់​​អ្នក​ស្រី​ Jung Da Yeon មក​ពី​ប្រទេស​កូរ៉េខាងត្បូង​ម្នាក់​នេះ​វិញ ​គឺ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ទូទៅ​ជា​ពិសេស​ស្ត្រី​មេផ្ទះ​​ប្រាកដ​ជា​ច្រណែន​នាង​មិនខាន ​ព្រោះ​នាង​​​ធ្វើ​ឲ្យ​​រូបរាង​​​ដែល​មាន​ស្បែក​ស្ទើរ​ជ្រីវជ្រួញ​ទៅ​ហើយ​នោះ ​ឲ្យ​សិច​ស៊ី​ស្អាត​ជាង​​មុន​​បាន។​
​បើ​ក្រឡេក​ទៅ​អតីតកាល​របស់​​គាត់​  អ្នក​នាង​ Jung Da Yeon គ្រាន់​តែ​ជា​ស្ត្រី​មេផ្ទះ​សាមញ្ញ​ម្នាក់​តែប៉ុណ្ណោះ​ ហើយ​​ធ្លាប់​មាន​ទម្ងន់​រហូត​ដល់ ​៧០​គីឡូក្រាម​​​កាល​ពី​ឆ្នាំ​២០០៣។ តែ​ក្រោយ​មក​  ដោយ​​មាន​គំនិត​ចង់​ធ្វើ​ឲ្យ​សម្រស់​របស់​ខ្លួន​​​ស្អាត​ និង​សិច​ស៊ី​ដូច​​នារីៗ ដែល​ទើប​នឹង​ពេញ​ក្រមុំ នាង​​ក៏​ចាប់​ផ្ដើម​​រក​ឃើញ​វិធីសាស្ត្រ​មួយ​គឺ​ការ​តម​អាហារ​ និង​​ត្រូវ​ហាត់​ប្រាណ​ជា​រៀងរាល់​ថ្ងៃ។
នាង​យល់​ថា​ ចង្កេះ​គឺ​ជា​ចំណុច​មួយ​ដែល​នាង​ត្រូវ​ធ្វើ​មុនគេ​ដើម្បី​មើល​ទៅ​ឲ្យ​រាង​ស្រលូន​ និង​មាន​ភាព​ទាក់ទាញ​បំផុត​។ ៣​ខែ​ក្រោយមក​ វិធីសាស្ត្រ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​អាច​សម្រក​ទម្ងន់​បាន​ ២០​គីឡូក្រាម​ដូច​ក្ដី​ប្រាថ្នា។
វា​មើល​ទៅ​ហាក់​បី​ដូច​ជា​រហ័ស​ពេក​សម្រាប់​ សុភាព​នារី​ទាំងឡាយ​ដើម្បី​យក​គំរូ​តាម​រួប​នាង​។ តែ​នាង​បាន​អះអាង​ថា ​នាង​មិន​បាន​​ប្រើ​ចុង​កាំបិត​លួច​ទៅ​កែសម្ផស្ស​ឬ ​ទៅ​វះកាត់​នៅ​កន្លែង​ណា​មួយ​នោះ​ឡើយ តែ​​នេះ​កើតឡើង​ដោយសារ​ការ​ព្យាយាម​របស់​នាង​តែប៉ុណ្ណោះ។
នៅ​ពេល​នេះ​មាន​ស្ត្រី​មេផ្ទះ​ជា​ច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង ​ចាប់​ផ្ដើម​យក​វិធីសាស្ត្រ​របស់​នាង​​ទៅ​អនុវត្ត​ ​ដោយ​សង្ឃឹម​ថា​ ពួកគេ​អាច​មាន​រាង​ស្អាត​ស្រលូន​សិច​ស៊ី​​ដូច​អ្នកនាង Jung Da Yeon​ ដូច្នេះ​ដែរ។ អ្នកស្រី​Jung ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ម្ដាយ​ដ៏​សិច​ស៊ី​បំផុត​នៅ​​​ប្រទេស​កូរ៉េខាងត្បូង ហើយ​កេរ្តិ៍​ឈ្មោះ​របស់​នាង​ កំពុង​សាយភាយ​ទៅ​ដល់​ប្រទេស​ជប៉ុន​ទៀត​ផង៕


ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ













0 comments:

Post a Comment