Google ថ្មីៗនេះត្រូវគេរំពឹងថា នឹងខិតខំជំរុញប្រជាប្រិយភាពឱ្យ Moto X កើនឡើងយ៉ាងខ្លាំងបំផុតដោយត្រៀមចំណាយប្រាក់ប្រមាណ ៥០០លានដុល្លារសម្រាប់បេសកកម្មនេះ។ នេះបើតាមសំដីរបស់អ្នកតាមដានយ៉ាងជិតស្និត Google ប្រាប់ទៅព្រឹត្តិបត្រព័ត៌មាន Wall Street Journal។

យោងតាមរបាយការណ៍ចុងក្រោយពី ABC ឱ្យដឹងទៀតថា Motorola នឹងដាក់បុគ្គលិកថ្មីចំនួន ២០០០នាក់ទៅក្នុងសង្វាក់ផលិតកម្មផលិត Moto X នេះនៅក្នុងទីក្រុង Fort Worth រដ្ឋ Texas។ ការនេះនឹងជួយសម្រេចគោលដៅរបស់ក្រុមហ៊ុន បញ្ចេញលក់បានឆាប់រហ័សនាពេលខាងមុខ។
លោក Dennis Woodside នាយកប្រតិបត្តិ Motorola បានប្រកាសរួចមកហើយថា Smartphone នេះនឹងចេញលក់នៅតាមក្រុមហ៊ុនចែកចាយនៅអាមេរិកដំបូងគេ។ Motorola កន្លងទៅបានព្យាយាមលក់ Smartphone ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ដែរ តែហាក់មិនកាក់កបទាល់តែសោះ តែសម្រាប់ការពួតដៃបន្ថែមកម្លាំងពី Google លើកនេះត្រូវគេរំពឹងថា នឹងធ្វើឱ្យ Apple ក៏ដូចជា Samsung បានភ្លឺភ្នែកមិនខាន។
Smartphone Moto X ដ៏អាថ៌កំបាំងត្រូវគេរំពឹងថា នឹងមានលក់ដំបូងនៅក្រុមហ៊ុនទូរសព្ទ AT&T, Sprint, T-Mobile និង Verizon Wireless ក្នុងអំឡុងខែកញ្ញា-វិច្ឆិកាខាងមុខ។ សារព័ត៌មាន ABC ក៏បានឱ្យដឹងដើមខែនេះដែរថា X Phone នឹងបង្ហាញរាងផ្លូវការជាមួយជម្រើសពណ៌ផ្សេងគ្នាត្រង់សម្បកខាងក្រោយ។ វាដំណើរការដោយ Android 4.2.2 Jelly Bean។
ទូរសព្ទ Motorola X (ឬឈ្មោះពេញ Motorola XT 1056) ត្រូវគេជឿថា មានទំហំអេក្រង់ ៤,៧ អ៊ីញ Resolution 720p និង CPU Snapdragon ល្បឿន 1.7 GHz។ បំពាក់ RAM ទំហំ 2GB និងមានមេម៉ូរីម៉ាស៊ីនទំហំ 16GB។
Smartphone ដែលជាការរួមសហការគ្នារវាង Google និង Motorola គឺ X Phone ថ្ងៃនេះកាន់តែច្បាស់រូបរាងមែនហើយ ដោយមានបែកធ្លាយរូបចេញពីគេហទំព័រ GforGamers ប៉ុន្មានសន្លឹកខាងក្រោមនេះ៖



រង់ចាំមើលទាំងអស់គ្នា តើ Moto X ខ្លាំងកម្រិតណា អាចយកឈ្នះ Smartphone កំពូលៗរបស់ Apple និង Samsung បានដែរឬទេ?
ដោយ៖ ខ្មែរអាយធី
ប្រភព៖ សប្បាយ
RSS Feed
Twitter
8:26 PM
Sok Chenda
0 comments:
Post a Comment