ថ្មីៗនេះ មានលេចចេញរូបភាពមួយបង្ហាញអំពីការសាកថ្មទូរសព្ទដ៏ទំនើបមួយ រហូតដល់ឡើងកម្ដៅនិងឆេះរលួយ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រិយមិត្ត ដែលនិយមលេង Facebook មួយចំនួន។ ការសាកថ្ម រហូតធ្វើឲ្យឆេះរលួយទូរសព្ទនេះ អាចមានកត្តាជាច្រើន។ ហេតុនេះ Sabay បានសាកសួរអ្នកជំនាញខាងទូរសព្ទ ហើយក៏ទទួលបានការបកស្រាយដូចខាងក្រោមនេះ។

យោងតាមលោក បូវី ឈុនឡេង ប្រធានក្រុម Cambodia Android User Group ដែលជាអ្នកជំនាញ ផ្នែក Smartphone មួយរូបបានឆ្លើយតបថា មានកត្តាជាច្រើនដែលលោកកត់សម្គាល់ឃើញ ក្នុងនោះអាចបណ្ដាលមកពីការប្រើប្រាស់ចរន្តអគ្គិសនីខ្លាំងពេក ឬមកពីការប្រើប្រាស់ USB Charger មិនមែន Original។ ក្រៅពីនេះ ក៏អាចមកពីទូរសព្ទទាំងនោះ បានបំបែកប្រព័ន្ធដំណើរការណ៍ដើម្បីអាចប្រើប្រាស់កម្មវិធីមួយចំនួនទៀត។
លោកបន្ថែមទៀតថា វាក៏អាចបណ្តាលមកពីការប្រើប្រាស់ដំណើរការ Overclock CPU ខ្ពស់ខ្លាំងពេក ទើបធ្វើឲ្យ Samrtphone ឆាប់ឡើងកម្តៅនោះដែរ។ យ៉ាងណា លោកបញ្ជាក់ថា បញ្ហានេះកើតចំពោះ Smartphone តែមួយលើ ១លានគ្រឿងប៉ុណ្ណោះ។
ចុងក្រោយ លោកក៏សូមសំណូមពរអ្នកប្រើប្រាស់ទាំងឡាយ ត្រូវប្រុងប្រយ័ត្តនូវការសាកថ្មទូរសព្ទមិនថា Smartphone ឬក៏ Smart Device ប្រភេទណាទេគឺត្រូវគិតគូរពីបញ្ហានេះ។
ដោយ៖ ខ្មែរអាតធី
ប្រភព៖ សប្បាយ
RSS Feed
Twitter
9:02 PM
Sok Chenda
0 comments:
Post a Comment